ចិន នឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមបាតសមុទ្រ លើកដំបូង
ក្រុងប៉េកាំង នឹងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមបាតសមុទ្រលើកដំបូង នៅក្នុងប្រទេសចិន ដែលតភ្ជាប់ពីកំពង់ផែ Ningbo នៃក្រុងសៀងហៃ ទៅកាន់ក្រុង Zhoushan ដែលជាប្រជុំកោះមួយនៅភាគខាងកើតប្រទេសមួយនេះ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ជាផ្នែកមួយនៃគម្រោងផ្លូវដែក Yong-Zhou ដែលមានប្រវែង ៧៧គីឡូម៉ែត្រ ដើម្បីជំរុញវិស័យទេសចរណ៍ និងកាត់បន្ថយរយៈពេលធ្វើដំណើរ មកត្រឹមតែ ២ម៉ោងក្នុងខេត្ត Zhejiang ។
ក្នុងប្រវែង ៧៧គីឡូម៉ែត្រ មាន ៧០គីឡូម៉ែត្រជាផ្លូវដែកដែលនឹងត្រូវបានសាងសង់ថ្មី ក្នុងនោះជាង ១៦គីឡូម៉ែត្រជាផ្លូវក្រោមបាតសមុទ្រ។ វាមានស្ថានីយ ចំនួន ៧។ រថភ្លើងនេះ អាចរត់បានក្នុងល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
គម្រោងដដែល ត្រូវចំណាយទឹកប្រាក់ជាង ៣,៦ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវចាប់ផ្ដើមនៅឆ្នាំ២០១៩ រួចបញ្ចប់នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា គេត្រូវការរយៈពេលត្រឹមតែ ៨០នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីក្រុង Hangzhou នៃខេត្ត Zhejiang ទៅកាន់ក្រុង Zhoushan តាមរយៈផ្លូវដែកថ្មី។ បច្ចុប្បន្ន គេត្រូវប្រើប្រាស់ពេល ៤,៥ម៉ោង តាមរយៈរថយន្តក្រុង ឬ ២,៥ម៉ោង តាមរថយន្តផ្ទាល់ខ្លួន៕

Post a Comment